ព័ត៌មានជាតិ

បើបងប្អូនបាត់ស្បែកជើង សូមអញ្ជើញមកយកស្បែកជើងទៅវិញផង

កណ្តាល: ករណីបង្ក្រាបល្បែងសុីសងខុសច្បាប់(ជល់មាន់)នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១វេលាម៉ោង៣ និង១០នាទី
ចំណុចកើតហេតុ:ក្នុងព្រៃគ្មានម្ចាស់ជាប់មាត់បឹងថាសក្នុង ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សម្ភារ:ចាប់យករួមមាន:
១/ សត្វមាន់ចំនួន ០២ក្បាល
២/ កន្ត្រក់សម្រាប់ដាក់សត្វមាន់ចំនួន០២
៣/ស្កុតរុំជើងមាន់ចំនួន០៣ដុំ រុំអស់
៤/ទ្រនាប់ជើងចំនួន១គូរ
៥/សំបក់ដបទឹកសុទ្ធចំនួន២
សភាពរឿងហេតុ:
នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងដូចខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អថាមានសកម្មភាពជល់មាន់នៅចំណុចកើតហេតុខាងលើ ។
ក្រោយពីទទួលពត៍មានបានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុធ្វើការបង្ក្រាបតែដោយសារទីតាំងចំណុចកើតហេតុស្ថិតនៅក្នុងព្រៃជ្រៅផ្លូវឆ្ងាយនឹងមានផ្លូវបំបែកច្រើន មុខសញ្ញាលែងល្បែងជន់មាន់បានដឹងខ្លួនមុនរត់គេចខ្លួនបាត់អស់ បន្សល់ទុកវត្ថុតាងខាងលើនៅកន្លែងកើតហេតុ។
កម្លាំងសមត្ថកិច្ចយើងបានប្រមូលយកវត្ថុតាងទាំងនោះបញ្ចូនទៅ កាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តល្បែងសុីសងខាងលើនឹងបន្តនីតិវិធី៕

 

មតិយោបល់