ព័ត៌មានជាតិ

ប្រទេសជាច្រើននៅទ្វីបអាស៊ីកំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនូវការរាតត្បាតនៃជំងឺកូវីដ១៩ (Delta)

ប្រទេសជាច្រើននៅទ្វីបអាស៊ីកំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនូវការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសបម្លែងដែលតា។ នេះបើតាម Reuters ថ្ងៃទី៣១ កក្កដានេះ។

ជាក់ស្ដែង ជប៉ុនបានប្រកាសដាក់រាជធានីតូក្យូ និងទីក្រុងនៅក្បែររាជធានីនេះ ក្នុងភាពអាសន្នរហូតដល់បញ្ចប់ខែសីហា ក្រោយរកឃើញករណីវិជ្ជមានប្រចាំថ្ងៃរហូតដល់ ៤.០៥៨ករណី ខណៈចិនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយវីរុសបម្លែង Delta នៅទីក្រុងណានជីង ក្រោយរកឃើញបុគ្គលិកសម្អាតយន្តហោះមួយពីរុស្ស៊ីមានវិជ្ជមាន។

ដោយឡែក រដ្ឋាភិបាលថៃ ក៏បានរកឃើញ ៦០%នៃករណីសរុប គឺបង្កឡើងដោយវីរុសបម្លែង Delta ខណៈដែលវៀតណាមបិទទីក្រុងហូជីមិញ និងទីក្រុង ១៨ផ្សេងទៀតនៅភាគខាងត្បូងរយៈពេល ២សប្ដាហ៍។

យោងតាមអង្គការសុខភាពពិភពលោក ករណីថ្មីនៃជំងឺកូវីដ១៩កើនឡើងរហូតដល់ទៅ ៨០% ឯណោះនៅជុំវិញពិភពលោកក្នុងរយៈពេល ៤សប្ដាហ៍ចុងក្រោយនេះ។

ប្រភព៖ Reuters

មតិយោបល់