ព័ត៌មានជាតិ

នារីម្នាក់ ត្រូវក្រុមចោរ ធាក់ផ្តួលម៉ូតូយកកាបូប នៅខណ្ឌ ៧មករា

ភ្នំពេញ: ចោរឆក់កាបូបពីស្ត្រីម្នាក់មិនបានសម្រេច ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យដួលរងរបួស នៅតាមបណ្តោយផ្លូវសម្តេចព្រះសីហនុ កែងផ្លូវ ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ពេលជនរងគ្រោះជិះតែម្នាក់ឯងពីស្តុបពេទ្យចិនឆ្ពោះទៅខាងអូឡាំពិកដោយពួកវាមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង ពេលជិះមកក្បែរម៉ូតូជនរងគ្រោះវាបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះជាស្ត្រីភេទផ្តួលរួចចុះឆក់យកកាបូបដែលគាត់ចងខ្សែកាបូបភ្ជាប់ដៃម៉ូតូ តែយកមិនបានគ្រាន់តែដាច់ខ្សែមួយចំហៀង ។

ពេលឃើញមនុស្សម្នាមកច្រើនអ៑ូអរវាក៏លែងកាបូបរត់ឡើងម៉ូតូគ្នាវាបើករត់តាមផ្លូវ លេខ១១៣ ពីត្បូងទៅជើងបាត់ស្រមោល ។ ឯជនរងគ្រោះត្រូវដួលអូសថ្នល់ដាច់ដៃជើង យ៉ាងដំណំ ។

បញ្ហាចោរកម្មនេះ សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ឃើញទិដ្ឋភាពមិនស្រួលត្រូវឈប់រកជំនួយពីអ្នកដំណើរដូចគ្នា ឬ ផ្ទះបងប្អូនតាមផ្លូវ។ ភូមិឃុំមានសុវត្ថិភាពមានតែលើក្រដាសតែប៉ុណ្ណោះ៕

photo_2016-08-16_22-08-21

photo_2016-08-16_22-08-32

មតិយោបល់