ព័ត៌មានជាតិ

GM ត្រូវ​ពិន័យ $៣៥​លាន​ដុល្លារ ពី​បទ​យឺតយ៉ាវ​ក្នុង​ការប្រមូល​រថយន្ត​មាន​បញ្ហា​

​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក General Motors Co (GM) ត្រូវបាន​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ៣៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ការយឺតយ៉ាវ​ក្នុង​ការប្រមូល​រថយន្ត និង​ជាមួយ​នឹង​កំហុសឆ្គង​ប្ដូរ​បញ្ឆេះ​រថយន្ត​។​
New-GM-Headquarters-GM-Building-16x9-23077697

​ក្រុមហ៊ុន GM បាន​និយាយថា ខ្លួន​បាន​ចាប់ផ្ដើម​ពិនិត្យ​ឡើងវិញ​នូវ​ដំណើរការ និង​គោលនយោបាយ​របស់​ខ្លួន​ដើម្បី​ជៀសវាង​ការពន្យារពេល​សម្រាប់​ពេល​អនាគត ដែល​នៅពេលនេះ​ក្រុមហ៊ុន​បាន​ប្រកាស​ប្រមូល​រថយន្ត ២,៦​លាន​គ្រឿង​ដែល​ជួប​នូវ​បញ្ហា និង​បាន​សម្លាប់​មនុស្ស ១៣​នាក់ របួស ២​នាក់​។​

រូបភាព ឪពុកម្ដាយកាន់​រូបថត​កូន​ស្រី​ ដែល​បាន​ស្លាប់​​ ដោយ​សា​​រ​​បញ្ហា​រថយន្ត​​កាល​ពី​ឆ្នាំ​ ២០០៥​
រូបភាព ឪពុកម្ដាយកាន់​រូបថត​កូន​ស្រី​ ដែល​បាន​ស្លាប់​​ ដោយ​សា​​រ​​បញ្ហា​រថយន្ត​​កាល​ពី​ឆ្នាំ​ ២០០៥​

​ក្រុមប្រឹក្សាភិបាល​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ហាយវេ​ជាតិ​បានឲ្យដឹងថា វា​ជា​ការពិន័យ​ខ្ពស់​បំផុត​តែ​មួយ​ដែល​មិន​ធ្លាប់មាន ទៅតាម​លទ្ធផល​នៃ​ការស៊ើបអង្កេត​ក្នុង​ការប្រកាស​ប្រមូល​។​

​លេខាធិការ​ដឹកជញ្ជូន​អាមេរិក​បាន​និយាយថា “​សុវត្ថិភាព​គឺជា​អាទិភាព​កំពូល​របស់​យើង​ហើយ​សេចក្តីប្រកាស​នៅ​ថ្ងៃនេះ​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងអ​ស់ ត្រូវ​មាន​ភាព​ទទួល​ខុស​ត្រូវ ជា​ពិសេស​ត្រូវ​ដោះស្រាយ​ពិការភាព ដែល​ទាក់ទង​នឹង​សុវត្ថិភាព​បាន​យ៉ាង​ឆាប់រហ័ស​”​។
​នៅក្នុង​សេចក្ដី​ថ្លែង​ការ ក្រុមហ៊ុន GM បាន​យល់ព្រម​ទៅ​លើ​ការស៊ើបអង្កេត​របស់​ក្រុមប្រឹក្សាភិបាល​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ហាយ​វេជាតិ​៕​

មតិយោបល់