ព័ត៌មានជាតិ

Update៖ រកឃើញហើយសពបុរសម្នាក់ជាមេធាវី ដែលបាត់ខ្លួនបន្ទាប់ពីចុះលេងទឹកសមុទ្រ

ព្រះសីហនុៈ យោងតាមផេក រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០៥ និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ សពជនរងគ្រោះឈ្មោះ ជូ ជាគុយ ដែលបានបាត់ខ្លួនកាលពីរសៀលថ្ងៃម្សិលម៉ិញ បានអណ្តែតមកទើរលើឆ្នេរខ្សាច់ ដែលមានចំងាយជាង១គីឡូម៉ែត្រពីកន្លែងកើតហេតុ ។

សូមបញ្ជាក់ថាៈ កាលពីវេលាម៉ោង១៦ និង ៣០នាទីល្ងាច មានជនរងគ្រោះម្នាក់ឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍ បានបាត់ខ្លួនបន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ នៅចំណុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់