បរទេស៖ ជើងឯកអ៊ីតាលី Inter Milan ហាក់ដូចជាមិនព្យាយាមរារាំងចំពោះការចង់បានរបស់ក្លឹបតោខៀវ Chelsea ទៅលើកីឡាករខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ឡើយប៉ុន្តែក៏បានដាក់តម្លៃខ្លួនដ៏ថ្លៃមួយផងដែរដើម្បីជាលក្ខខណ្ឌ។
The Goal ជឿជាក់ថាក្លឹបអ៊ីតាលីមួយនេះនឹងពិចារណាលក់កីឡាករ Lukaku ក្នុងលក្ខខណ្ឌណាដែលក្លឹបតោខៀវ Chelsea នឹងព្រមដាក់សំណើរជាទឹកប្រាក់ប្រមាណជា១២០លានអ៊ឺរ៉ូឬប្រមាណជា១០២លានផោនប៉ុណ្ណោះខណៈដែលកន្លងមកធ្លាប់បានបដិសេធសំណើរជាទឹកប្រាក ១០០លានអ៊ឺរ៉ូម្តងហើយ។
Chelsea ទោះបីជាយ៉ាងណានៅមិនទាន់បានធ្វើការឆ្លើយតបចំពោះលក្ខខណ្ឌតម្លៃខ្លួនលើកនេះឡើយប៉ុន្តែកន្លងមកខ្លួនតែងតែយល់ឃើញថា Inter Milan ដែលកំពុងមានបញ្ហាហរិញ្ញវត្ថុនោះនឹងទទួលយកសំណើររបស់ខ្លួន៕
មតិយោបល់