ក្រចេះ: កម្លាំងកងរាជអាវុធហត្ថ ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ម៉ាត់ រូម៉ាន់នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ គ្រូពេទ្យបង្អែកស្រុកឆ្លូង និងប្រជាពលរដ្ឋ ពីករណីអំពើលួច ជនសង្ស័យម្នាក់ចូលក្នុងផ្ទះយកទូរស័ព្ទដៃ កាតធនាគារ និងប្រាក់រៀលចំនួន ២.៨០០.០០០រៀល ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការស្រុកឆ្លូង បានចុះបង្រ្កាបមុខសញ្ញាបានភ្លាមៗ ស្ថិតក្នុងភូមិសាស្រ្ត ភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
ជនសង្ស័យឈ្មោះ គ្រី យ៉ាសាលី ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទីលំនៅមិនពិតប្រាកដ ។ ឃាត់ខ្លួន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីអំពើលួច ដោយចូលក្នុងផ្ទះលួចយកទូរស័ព្ទដៃ កាតធនាគារ និងប្រាក់រៀលចំនួន ២.៨០០.០០០រៀល ។ នៅចំណុចភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
ក្រោយពេលកើតហេតុ ជនង្ស័យខាងលើ តូ្រវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់