ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៀង រ៉ាស៊ី ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិដូនអី សង្កាត់ចំរើនផល មានមុខរបរមិនពិតប្រាកដត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចំរើនផល
សហការជាមួយនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ធវៈលើអនិតិជនអាយុក្រោម១៥ឆ្នាំនៅចំណុចភូមិដូនអី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
តាមរបាយការណ៍របស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចំរើនផលបានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីក្រុមគ្រួសារក្មេងស្រីរងគ្រោះឈ្មោះ ណ.ច.ស. អាយុ១៤ឆ្នាំជាសិស្សរស់នៅភូមិដូនអីសង្កាត់ចំរើនផល
ក្រុងពោធិ៍សាត់អំពីដំណើររឿងរបស់ក្រុមគ្រួសារជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការបន្ត៕



មតិយោបល់