ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួច

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួច(លុយ និងទ្រព្យសម្បត្តិ)។ ប្រតិបត្តិការបានធ្វើឡើង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីទាបភ្លឺ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកអធិការខណ្ឌបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុំ នឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកក្រុមជនសង្ស័យ០៣នាក់៖ ទី១-ឈ្មោះ ផាន់ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ២១ឆ្នាំ និងទី៣-ឈ្មោះ ចាន់ រិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ ។ ជនសង្ស័យទាំង០៣នាក់ មានទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ លុយខ្មែរចំនួន ៣០០០០០០រៀល (បីលានរៀល) ,លុយដុល្លារចំនួន២០០ដុល្លារអាមេរិក, ទូរស័ព្ទដៃម៉ាក Iphone ចំនួន០២គ្រឿង ។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាកIphone6 ពណ៌ទឹកមាសចំនួន០១គ្រឿង, ម៉ាកOPPO ពណ៌ខៀវចំនួន០១គ្រឿង, ម៉ាកLg G6 ពណ៌ផ្ទៃមេឃចំនួន០១គ្រឿង), ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០១កញ្ចប់ថង់តូច ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្តថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៤និង០០នាទី ជនរងគ្រោះឈ្មោះ សុំ នឿន ភេទប្រុស អាយុ៤២ឆ្នាំ បានត្រឡប់ពីផ្ទះបងប្អូនមកដល់ផ្ទះ ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានរៀបចំកន្លែងសម្រាក ដោយទុកកាបូបស្ពាយពណ៌ឈាមជ្រូកចំនួន០១ ដែលមានលុយខ្មែរចំនួន ៣០០០០០០រៀល (បីលានរៀល), លុយដុល្លារចំនួន២០០ដុល្លារអាមេរិក, មាសចំនួន០២ជី និងទូរស័ព្ទដៃចំនួន០៤គ្រឿង (ម៉ាកOPPO ពណ៌ខៀវចំនួន០១គ្រឿង, ម៉ាក Iphone ចំនួន០៣គ្រឿង) នៅលើគ្រែក្បាលដំណេក រួចដេកលង់លក់ទៅដោយពុំបានចាក់គន្លឹះ ទ្វារផ្ទះខាងក្រោយត្រឹមត្រូវទេ ។ រហូតដល់វេលាម៉ោង០៤និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះបានភ្ញាក់ពីដេក ដើរចេញទៅបត់ជើងតូច ក៏បានឃើញកាបូបស្ពាយ ដែលជនរងគ្រោះដាក់នៅលើក្បាលដំណេក នៅខាងក្រៅបន្ទប់ហើយជនរងគ្រោះ ក៏បានឆែកមើលទ្រព្យសម្បត្តិ នៅក្នុងកាបូបដែលនៅក្នុងកាបូបខាងលើ បានបាត់អស់ ។

បន្ទាប់មកជនរងគ្រោះ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ និងទ្រព្យសម្បត្តិខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។
រហូតដល់វេលាម៉ោង១៦និង៤០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យដែលជាអ្នកធ្វើ សកម្មភាពខាងលើ បានម្នាក់ឈ្មោះ ផាន់ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ រួមនឹងវត្ថុតាង ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាក Iphone6 ពណ៌ទឹកមាសរបស់ជនរងគ្រោះ០១គ្រឿង និងទូរស័ព្ទដៃម៉ាក Lg G6 ពណ៌ផ្ទៃមេឃចំនួន០១គ្រឿង) ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបន្តទៅឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកបានចំនួន០២នាក់ ទៀត ទី១-ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ២១ឆ្នាំ ទី២-ឈ្មោ ចាន់ រិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ រួមនឹងវត្ថុតាង ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ (ទូរស័ព្ទរបស់ជនរងគ្រោះ) ចំនួន០១គ្រឿង និងក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច (របស់ជនសង្ស័យឈ្មោះ ចាន់ ថា) ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិក្រាំងពង្រខាងលើដែរ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ តាមនីតិវិធីច្បាប់ ៕

មតិយោបល់