អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្ត General Motors Co (GM) បាននឹងកំពុងតែប្រមូលរថយន្តជិត ១៥.០០០គ្រឿង ជាប្រភេទរថយន្ត Chevrolet Malibu ផលិតឡើងសម្រាប់ឆ្នាំ ២០១៣ ព្រោះតែវាមានបញ្ហាប្រព័ន្ធខ្សែភ្លើង ដែលនាំឲ្យផ្ទុះឆេះបាន។
ក្រុមហ៊ុនបាននិយាយថា រថយន្តចំនួន ៤៤.៤០៦គ្រឿង ដែលផលិតឡើងសម្រាប់ ឆ្នាំ ២០១៤ នឹងត្រូវបានត្រួតពិនិត្យទៅលើករណីនេះផងដែរ ដើម្បីជៀសវាងមានគ្រោះថ្នាក់កើតឡើង។
រថយន្តដែលត្រូវប្រមូលមាននៅក្នុងសហរដ្ឋអាមរិក កាណាដា និងម៉ិកស៊ិក ហើយចំពោះបញ្ហាដែលកើតមានឡើងក្រុមហ៊ុនបានបញ្ជាក់លម្អិតនោះទេ។
គួរបញ្ជាក់ផងដែរថា បញ្ហាដែលកើតមានខាងលើនេះ មិនបណ្ដាលឲ្យមានអ្នកស្លាប់ ឬរងបួសនោះទេ៕

មតិយោបល់