ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់កំណាត់ផ្លូវលេខ១១៣ នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងផ្សារទួលសង្កែ នៅខណ្ឌឫស្សីកែវ ដែលមានការឆ្លងរាលដាលកូវីដ១៩បំប្លែងថ្មី Delta

 

– រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ១១៣ ចន្លោះផ្លូវលេខ២៣២ និងផ្លូវ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលមានការឆ្លងរាលដាលមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta។

 

– រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលមានការឆ្លងរាលដាលមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

 

មតិយោបល់