ព័ត៌មានជាតិ

កំពុងតែដើរមើលស្រូវ ស្រាប់ក្រឡេកភ្នែកឃើញចោរ ឡើងជិះម៉ូតូទៅបាត់ ម្ចាស់ប្ដឹងសមត្ថកិច្ចអន្តរាគមន៍ចាប់ជនសង្ស័យបានភ្លាមៗ

ព្រៃវែង: នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី មានអពើលួចម៉ូតូ ១លើក នៅចំណុចខ្នងប្រឡាយខាងលិចភូមិកណ្តាល ឃុំពានរោង ដែលម្ចាស់ម៉ូតូបានទុកលើភ្លឺប្រឡាយ ហើយទៅមើលស្រូវចម្ងាយ ២០០ម៉ែត្រ មើលម៉ូតូឃើញ ។

ម្ចាស់ម៉ូតូឈ្មោះ ឆេង ហឹង ភេទស្រី អាយុ ៣៤ឆ្នាំ នៅចំណុចខាងលើ ។
ម៉ូតូម៉ាក វ៉េវពណ៌ក្រហម គ្មាន ស្លាកលេខ នៅពេលកំពុងដើរមើលស្រូវ.ស្រាប់តែឃើញចោរឡើងជិះម៉ូតូខ្លួនចេញទៅបាត់ ។
ម្ចាស់ម៉ូតូបានរត់មកប្តឹងសមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មានពីម្ចាស់ម៉ូតូ សមត្ថកិច្ចប៉ុស្តិ៍នគបាលរពានរោង បានចុះសហការ និងអន្តរាគមន៍ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា និងកម្លាំងជំនាញរបស់អធិការដ្ឋាន បានចុះពួនស្ទាក់ និងស្រាវជ្រាវ កំណត់មុខសញ្ញា ហើយក៏ចាប់ បានជនសង្ស័យនៅចំណុចឃុំទឹកថ្លា ឈ្មោះ ធិល ធីន (ហៅតឺម) ភេទប្រុស អាយុ ២៨ឆ្នាំ នៅមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និង ដកហូតបានម៉ូតូ ១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ។

បច្ចុប្បន្នជនសង្ស័យ និង ម៉ូតូបានរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ៕

មតិយោបល់