ប្រធានក្លិប អ្នកមានបុណ្យ FC Barcelona លោក Josep Maria Bartomeu បានអះអាថា ពួកគេគឺបានបើកផ្លូវឲ្យ កីឡាករ Xavi ដើរចេញដោយរលូន។
ខ្សែបម្រើ Barcelona កីឡាករ Xavi គឺជាកីឡាករមួយដួង ដែលទទួលបានការសរសើរពី ពីក្លិប ហើយក៏ជានិម្មិតរូបដ៏រីករាយ របស់ ក្លិបអ្នកមានបុណ្យផងដែរ។
អ្នកលេងរូបនេះ ជាញឹកញាប់ តែងតែត្រូវបានគ្រូបង្វឹក Gerardo Martino បង្វិលក្បាលរដូវកាលកន្លងទៅ ធ្វើឲ្យមានពាក្យចចាមអារាមថា គាត់មិនសប្បាយចិត្តជាមួយនឹងតួនាទីលេង នៅក្នុងក្រុម។
តារាបាល់ទាត់ អាយុ ៣៤ ឆ្នាំ បានផ្សារភ្ជាប់ យ៉ាងខ្លាំង ជាមួយនឹង Qatari ប៉ុន្តែក្លិបយក្សអេស្ប៉ាញ បានឲ្យដឹងថា គាត់ជាផ្នែកមួយនៃផែនការរបស់ពួកគេ ហើយពួកគេក៏អនុញ្ញាតិឲ្យគាត់ចាកចេញផងដែរ។
លោក Bartomeu បានប្រាប់ដល់ AS ថា”គាត់បានចំណាយពេលជាច្រើនឆ្នាំ ជាមួយនឹងក្រុម ជាលើកដំបូង ហើយយើងនឹងគោរពតាមការសម្រេចចិត្តរបស់គាត់” ។លើសពីនេះទៅទៀត ថ្ងៃដែលគាត់ចាកចេញ ឈ្មោះរបស់គាត់ត្រូវចុះជាប្រវត្តិសាស្ត្រ “អ្នកលេងដ៏ល្អបំផុតដែលមិនធ្លាប់មាន” ។ ប្រសិនបើគាត់ចង់នៅលេងឲ្យក្លិបបន្ត យើងនឹងរីករាយ តែបើសិនជាគាត់ចងចាកចេញយើងនឹងជួយ៕
មតិយោបល់