ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​ម៉ូតូ​ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់

ក្រចេះ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​និង​ម៉ូតូ​ ។ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​ ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២១​ ចំណុច​ផ្លូវបែក​ជា​បួន​ ក្នុងភូមិ​ស្រែ​ថ្មី​ ឃុំ​ឃ្សឹ​ម​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ភាគី​រថយន្ត​បាន​បើក​ថយក្រោយ​ ស្រប​ពេល​នោះ​ភាគី​ម៉ូតូ​ក៏​បាន​បើក​មក​ដល់​ប៉ះទង្គិច​ជាមួយ​រថយន្ត​តែ​ម្តង​ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​ ចំណែក​អ្នក​បើករថយន្ត​បាន​គេចខ្លួន​បាត់​ បន្សល់​ទុក​រថយន្ត​ ។​

​ក្រោយ​ពី​កើតហេតុ​ កម្លាំង​នគរបាល​ចរាចរណ៍​បាន​ចុះ​ធ្វើការ​វាស់វែង​ និង​ធ្វើ​កំណត់ហេតុ​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់