ព័ត៌មានជាតិ

មុខសញ្ញាជាជនសង័្សយម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង៤០ នាទី នៅចំណុចផ្សារបុរី ថ្មី ស្ថិតក្នុងភូមិកម្មករសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ និងដោយ បានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរ សេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ វ៉ាន់ តារា នាយរងការិយាល័យ ចុះ ប្រតិបត្តិការ បង្ក្រាបករណីលួច( យកទូរស័ព្ទដៃ និងប្រាក់ ) ចំនួន០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ផល សាវន្ត័ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ។

សូមជម្រាបជូនថា កាលពី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០ ៣និង៥៦ នាទី ជនសង្ស័យខាងលើ បានធ្វើសកម្មភាព ចូល ក្នុងមន្ទីរសម្រាកព្យាបាលមួយកន្លែង ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង លួចយកទូរស័ព្ទដៃ និង ប្រាក់របស់ជនរងគ្រោះឈ្មោះ ហាក់ លីហេង ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅ ភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាបុគ្គលិកធ្វើការនៅក្នុងមន្ទីរសម្រាកព្យាបាលនោះ ។

នៅក្រោយពេកកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកការិយាល័យជំនាញ នៃស្នងការដ្ឋានហើយតាមរយ:ការស្រាវជ្រាវ ស៊ើបអង្កេត សមត្ថកិច្ចកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានតែម្តង ជាមួយនោះដកហូតបាន៖ -ទូរស័ព្ទដៃ ម៉ាក Samsung A52 ពណ៌ ស្វាយ ចំនួន០១គ្រឿង -ទូរស័ព្ទដៃ ម៉ាក Samsung A51 ពណ៌សចំនួន០១គ្រឿង និង ពណ៌ខៀវ០១គ្រឿង ។

បច្ចុប្បន្នការិយាល័យជំនាញ បានប្រគល់វត្ថុតាងជូនទៅជនរងគ្រោះ វិញ ចំណែកជនសង្ស័យ ការិយាល័យជំនាញបានធ្វើការ កសាងសំណុំរឿង ដើម្បីបញ្ជូន ទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី ៕

មតិយោបល់