ព័ត៌មានជាតិ

ជនសង័្សយលួចទូរស័ព្ទដៃបានតែពីរថ្ងៃប៉ុណ្ណោះ ត្រូវសមត្ថកិច្ចបង្រ្កាបបាន នៅក្រុងបាត់ដំបង

បាត់ដំបង: នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅចំណុចបន្ទប់ជួល មួយកន្លែងស្ថិត ក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោ បល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល ដែលមានលោកវរសេនី យ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ បានដឹក នាំធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ២នាក់ ក្នុងករណីលួចយក ទូរ ស័ព្ទដៃរបស់ជនរងគ្រោះកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ នាំយកមកធ្វើការសាកសួរនៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ជនសង័្សយ ទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ មាន សីហា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ ពេជ្រ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ដកហូតវត្ថុតាងមាន៖
-ទូរស័ព្ទដៃម៉ាកអូប៉ូ OPPO ចំនួន ០១គ្រឿងជារបស់ជរងគ្រោះ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៦និង០០នាទីនៅចំ ណុចក្រុម ទី១១ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយបានធ្វើសកម្មភាពលួច យកទូរស័ព្ទដូចខាងលើដែលជារបស់ជនងគ្រោះឈ្មោះ ផាន់ វិភា ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលគាត់ទុកនៅក្នុងឃ្លុបក្រោម កែបម៉ូតូ ហើយពេលដែលដឹងថាបាត់ ទូរស័ព្ទ ជនងគ្រោះ បានដាក់ពាក្យបណ្តឹងចូល មកសមត្ថកិច្ចនគរបាល ។ ផ្តើមពីការដាក់ពាក្យបណ្តឹង នេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនតែម្តង។

នៅក្រោយពេលពួកគាត់បានសារភាពពីកំហុសរួចមកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមច្បាប់រី ឯទូរស័ព្ទដៃបានប្រគល់ជូនជនរងគ្រោះវិញហើយ ៕

មតិយោបល់