បាត់ដំបងៈ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះអនុវត្តតាម យោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន ការនគរបាលស្រុកបវេល បានដឹកនាំបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែង ស៊ីសងក្នុងមូលដ្ឋានបានចំនួន០២ករណី ឃាត់អ្នកប្រព្រឹត្តចំនួន១១នាក់ អប់រំណែនាំឱ្យពួកគាត់បញ្ឈប់ សកម្មភាពល្មើសនេះ ជាបន្តទៀត ។
សូមជម្រាបជូនថា តាមការកត់សម្គាល់ក្នុងរយៈពេលកន្លងទៅនេះ នៅតាមមូលដ្ឋានខ្លះ ករណីឆ្លងជម្ងឺកូវីដ-១៩ បានកើតឡើង ជាក្រុមៗ ដែលករណីនេះ មួយចំណែកគឺដោយសារការតែពួកគាត់ ប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនេះតែម្តង ។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល បាលខេត្តបាត់ដំបង បានធ្វើសេចក្តីណែនាំមួយ ក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព ចំណុះស្នងការដ្ឋាន ឱ្យយកចិត្តទុកដាក់ បង្រ្កាបល្បែងស៊ីសងនៅមូលដ្ឋាន ក្រុង ស្រុកព្រោះការជួបជុំប្រមូលផ្តុំប្រព្រឹត្តល្បែងស៊ីសងនេះ ជាមូលហេតុនាំទៅដល់ ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ៕
មតិយោបល់