ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់

កំពង់ធំ: កាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ នៅចំណុចត្រពាំងផ្តឹល ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក។

ជនរងគ្រោះឈ្មោះ ធី ចាន់ថន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ ដោយសារជនរងគ្រោះទៅរកត្រីក្នុងទឹកស្រះ ទើបបណ្តាលឲ្យលង់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សម្រាប់បានចុះធ្វើកោសល្យវិច័យ រួចក៏ប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់