ព្រះសីហនុៈ សមត្ថកិច្ច ចុះបង្ក្រាបជនសង្ស័យឆក់កាបូប ដែលមានសមាសភាពមកពីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ខ្លួនបាន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយពីពួកគេ ធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់ កាលពីម៉ោងជិត១០កន្លះយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនរងគ្រោះ ឈ្មោះ វង្ស ស្រីនុច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យទាំង២នាក់៖ ទី១-ឈ្មោះ ហ៊ួត សុភឿន ហៅបឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្រោយរោងចក្រយូស៊ីនក្រុមទី១ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ជាអ្នកជិះពីក្រោយឆក់យកកាបូប និងទីឈ្មោះ សុភាព វ៉ាន់ជីង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប ខ្លួនបានប្រគល់កាបូបនោះ ទៅឲ្យឈ្មោះទី ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជាអ្នកទុក និងឈ្មោះ ណាល់ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ អ្នកទាំងពីរ មានផ្ទះនៅរាជធានីភ្នំពេញ ជិះម៉ូតូម៉ាក HONDAC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ កាំបន្ទះពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ (មិនចាំលេខ)។
វត្តុតាងចាប់យកបាន៖
-ម៉ូតូម៉ាក NEX ពណ៌ខៀវ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1ID-0948 (ជាមធ្យោបាយ ជិះធ្វើសកម្មភាព) ។
-ទូរសព្ទដៃម៉ាក IPHON7 ពណ៌ទឹកដោះគោ (ផលនៃអំពើចោរកម្ម ) ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញ កំពុងបន្តតាមនីតិវិធី និងស្រាវជ្រាវរកបក្ខពួក ដើម្បីចាប់ខ្លួនជនសង្ស័យ២នាក់ទៀត ដែលកំពុងគេចខ្លួន៕
មតិយោបល់