ព័ត៌មានជាតិ

ទីបំផុតកំពូលកីឡាករ Messi បានទៅដល់ទីក្រុងប៉ារីសដោយសុវត្ថិភាពហើយ ខណៈក្រុមអ្នកគាំទ្រជាច្រើនកំពុងរង់ចាំស្វាគមន៍

ទីបំផុតកំពូលកីឡាករ Messi បានទៅដល់ទីក្រុងប៉ារីសដោយសុវត្ថិភាពហើយ ខណ:ក្រុមអ្នកគាំទ្រជាច្រើនកំពុងរង់ចាំស្វាគមន៍កីឡាករខ្សែប្រយុទ្ធដ៏ល្បាញល្បីនេះ។
កីឡាករ Lionel Messi បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លិប Paris Saint-Germain ជាផ្លូវការហើយ ក្រោយចប់ការកិច្ចសន្យាជាមួយក្លិបអេស្ប៉ាញ FC Barcelona នារដូវកាលមុនរួចមក។
ខ្សែប្រយុទ្ធប្រធានក្រុមអាហ្សង់ទីន វ័យ ៣៤ឆ្នាំខាងលើនេះ បានយល់ព្រមចុះសន្យារយ:ពេល ២ឆ្នាំលេងនៅកីឡដ្ឋាន Parc des Princes ជាមួយលក្ខខណ្ឌ ៣ជម្រើសផ្សេងទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅល្ងាចថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ នេះ។

មតិយោបល់