អាល់កុលក្លែងក្លាយ និងទំនិញហួសកាលបរិច្ឆេទ ត្រូវបានមន្ត្រីជំនាញរកឃើញ និងដកហូតរក្សាទុក

ភ្នំពេញៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ទំនិញដែលបានដាក់លក់តាមបណ្តាផ្ទះ ម៉ាត នៅទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង។

ជាលទ្ធផលមន្ត្រីជំនាញរកឃើញ ដូចតទៅ៖
– រាជធានីភ្នំពេញ បានចុះឃាត់ទុក និងដកហូតអាល់កុលប្រភេទមេតាណុល ចំនួន១០ប៊ីដុង ស្មើនឹង៣០០លីត្រ ដោយរក្សាទុកនៅទីតាំងលក់ជាបណ្តោះអាសន្ន ដោយបិទសៀលហ៊ុមព័ន្ធ។
– ខេត្តស្ទឹងត្រែង បានរកឃើញទំនិញហួសកាលបរិច្ឆេទចំនួន ៣២,៥គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ៣៩០លីត្រ។

បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *