បាត់ដំបងៈ កាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង១៦ និង ៣០នាទី អនុវត្តតាមយោបល់ណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា យោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំបង្រ្កាបអ្នកប្រមូល ផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានបានចំនួន០១ករណី នៅចំណុចអណ្ដូងកណ្ទួត ភូមិគោរកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងនោះបានឃាត់អ្នកប្រព្រឹត្ត ចំនួន០៤នាក់ស្រី០២នាក់ អប់រំណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភា ពល្មើសនេះជាបន្តទៀត ។
ជាមួយនឹងការអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពនេះ សមត្ថកិច្ចនគរបាលបានណែនាំ ពួកគាត់ឱ្យបានយល់ដឹងអំពីករណីឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាលដាល ក្នុងសហគមន៍មូលដ្ឋានហើយមួយ ចំណែកណានោះករណីឆ្លងនេះអាចបង្កឡើ ងដោយសារតែពួកគាត់ អនុវត្តមិនបាននូវវិធានការបីកុំ និងបីការពារ ជាពិសេសការជួបជុំប្រមូលផ្តុំគ្នា ប្រព្រឹត្តល្បែសស៊ីសងនេះជាដើម ៕
មតិយោបល់