ព័ត៌មានជាតិ

ឃាត់ខ្លួនមេការហាងពន្លឺថ្មី និងបុគ្គលិកចំនួន០៧នាក់ ករណីប្រមូលផ្តុំគ្នាផឹកស៊ីខុសនឹងវិធានការ

ភ្នំពេញ: កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី) នៅចំណុចក្នុងហាងសំណាងពន្លឺថ្មី ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០៧នាក់៖ ១-ឈ្មោះ ផល សុផាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការហាងសំណាងពន្លឺថ្មី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ,២-ឈ្មោះ អៀង វណ្ណថា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១២៤ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ តូច ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ,៤-ឈ្មោះ សុខ កន្នីកា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ,៥-ឈ្មោះ ម៉ម អារីដាវណ្ណដេរ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅ បន្ទប់ជួល ខណ្ឌបឹងកេងកង (គ្មានសារធាតុញៀន) ,៦-ឈ្មោះ អាន់ សាមិត្ត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិដើមដូង ឃុំដើម្ដូង ស្រុកអង្គរជ័យ ខេត្តកំពត (គ្មានសារធាតុញៀន) ,៧-ឈ្មោះ ហេង សុខជា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងសំណាងពន្លឺថ្មី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការអប់រំផាកពិន័យ ៕

មតិយោបល់