ព័ត៌មានជាតិ

លោក Klopp ទទួលបានឱកាសក្នុងការចរចាកីឡាករគោលដៅដ៏ធំមួយពី Barcelona

បរទេស៖ Liverpool ត្រូវបាន The Express ចេញផ្សាយថាកំពុងបានផ្តល់ក្តីសង្ឃឹមតាមរយៈកញ្ចប់ប្រាក់មួយចំនួនសម្រាប់គ្រូបង្វឹកលោក Jurgen Klopp ក្នុងការដោះស្រាយតម្រូវការបច្ចុប្បន្ននិងក្នុងឱកាសដែល Barcelona ឯណោះក៏កំពុងមានបញ្ហាហិរញ្ញវត្ថុផង។

កីឡាករអេស្បាញ Gavi មកដល់ពេលនេះនៅមិនទាន់បានសម្រេចចិត្តក្នុងការចុះកុងត្រាក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Barcelona នៅឡើយទាំងដែលរយៈពេលនៃកុងត្រាចាស់នៅសល់តែ១៨ខែទៀតប៉ុណ្ណោះហើយក្លឹបនិងកីឡាករនៅមិនទាន់អាចរកចំណុចរួមគ្នាបាននៅឡើយ។

ប្រភពដដែលបានឲ្យដឹងដែរថាគ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp គឺពិតជាបានដាក់ចិត្តខ្លាំងក្នុងការនាំយកកីឡាករវ័យក្មេងរូបនេះមករួមក្លឹបនាពេលខាងមុខយ៉ាងឆាប់បំផុតរដូវក្តៅខាងមុខនេះ៕

មតិយោបល់