ព័ត៌មានជាតិ

យុវតីម្នាក់មិនដឹងមានវិបត្តិអ្វី ជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា

ភ្នំពេញ: យុវតីម្នាក់មិនដឹងមានវិបត្តិអ្វី ជិះម៉ូតូកង់បីមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា ដោយមិនដឹងមូលហេតុតែមិនសម្រេច ។

ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង០១និង១០រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ នៅចំណុច ស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យុវតីខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ មានអាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវតីខាងលើជួលកង់បីឥណ្ឌា ជិះឡើងស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ) ក្នុងទិសដៅពីលិចទៅកើត លុះមលដល់កណ្តាលស្ពាន ក៏បានចុះពីកង់បីដើរកាន់បង្កាន់ដៃស្ពាន បំណង់លោតទឹកសម្លាប់ខ្លួន តែពេលនោះប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពាន ប្រទះឃើញក៏ឈប់ម៉ូតូស្ទុះទៅឃាត់ និងផ្អើលដល់អ្នកសារព័ត៌មាន ទៅនាំយុវតីខាងលើចុះមកត្រង់ម្តុំចំណុចរង្វង់មូលកួចកាណុង រួចសមត្ថកិច្ចប្រចាំគោលដៅបានមកសាកសួរយុវតីខាងលើ ដើម្បីបានលេខទូរស័ព្ទខលទៅអាណាព្យាបាល បន្ទាប់ពីបានដឹងពីលំនៅឋាន របស់យុវតីខាងអ្នកសារព័ត៌មានមួយរូប បានឌុបនាងតាមម៉ូតូទៅប្រគល់ឱ្យអាណាព្យាបាលវិញ ៕

មតិយោបល់