ព័ត៌មានជាតិ

របួសធ្ងន់០២នាក់បន្ទាប់ពីម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹងទាំងព្រឹក

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូ២គ្រឿងម្ខាងផ្លូវត្រង់ និងម្ខាងទៀតឆ្លងផ្លូង បណ្តាលឲ្យបុកគ្នាពេញទំហឹង និងរងរបួសធ្ងន់ទាំងសងខាង បង្កការភ្ញាក់ផ្អើល កាលពីវេកាម៉ោង០៦និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក អ៊ិចស្សីទ័រ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ 1HP-3707 ដែលបើកបរក្នុងទិសដៅ ពីកើតទៅលិចរហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-9787 បានបើកឆ្លងផ្លូវពីជើងទៅត្បូង ស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ខមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់