បាត់ដំបងៈ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៤៥ នាទីរសៀល នៅចំណុចភូមិច្រាបក្រសាំងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ( ភ្នាល់ជល់មាន់ ) ចំនួន០១ ករណី និងបាននាំខ្លួនមនុស្សចំនួន០៦នាក់ មកកាន់ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងក្នុងនោះដកហូតវត្ថុតាងរួមមាន៖
– ម៉ូតូចំនួន០៦គ្រឿង
– មាន់ជល់ចំនួន០១ក្បាល
– ឆ្នាំងដាំទឹកស្អំមាន់ចំនួន០១ ។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមច្បាប់ ៕
មតិយោបល់