ព័ត៌មានជាតិ

ករណីម្ចាស់ទុកម៉ូតូមុខបន្ទប់ជួលឡើងទៅដេកស្តាប់តែជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ដោយទទួលបានបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អោយតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ ល្បាតពួនស្ទាក់ បង្ការទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ជាក់ស្តែងកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១
ករណីអំពើលួចយកម៉ូត ០២ គ្រឿង

  • ជនសង្ស័យ ឈ្មោះ ឌុំ រតនា ភេទប្រុស អាយុ ១៨ មុខរបរមិនពិតបា្រកដ ស្នាក់នៅមិនពិតប្រាកដ ( មានផ្ទុកសារធាតុញៀន )

  • ជនរងគ្រោះទី១ ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ ។
    -ជនរងគ្រោះទី២ ឈ្មោះ ង៉ែត សំ ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាន ស្នាក់នៅបន្ទប់ជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ ។

សម្ភារៈបាត់បង់រួមមាន ម៉ូត ០១ គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ ២០១២ ( របស់ជនរងគ្រោះ ជា សុភ័ក្រ ) និង ស្លាកលេខ០១​ បន្ទះ ស្លាកលេខកណ្តាល 1F 7821 ( របស់ជនរងគ្រោះ ង៉ែត សំ )

សម្ភារៈបន្សល់ទុក រួមមាន ម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ ២០០៨ ឡើង ២០១៤ មិនមានស្លាកលេខ ( ជារបស់ជនរងគ្រោះឈ្មោះ ង៉ែត សំ និងបានប្រគល់អោយជនរងគ្រោះឈ្មោះ ង៉ែតសំ វិញ ) និងស្លាកលេខ ០១ បន្ទះស្លាកលេខ ភ្នំពេញ 1BP 6268 ( ជារបស់ជនរងគ្រោះ ឈ្មោះ ជា សុភ័ក្រ )

ដំណើររឿង ៖ នៅវេលាម៉ោង ៤ម៉០០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះទី១ ឈ្មោះ ជា សុភ័ក្រ បានជិះម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ ២០១២ ពាក់ស្លាលលេខភ្នំពេញ 1BP 6268 ចេញពីធ្វើការយកមកទុកនៅចំណុចផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ ( ចំណុចកើតហេតុ ) ហើយបានឡើងទៅសម្រាកនៅបន្ទប់ជួលជាន់ទី១ បន្ទាប់មកជនរងគ្រោះទី២ ឈ្មោះ ង៉ែត សំ បានជិះម៉ូតូ០១ គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ ២០០៨ ឡើង ២០១៤ពាក់ស្លាកលេខ កណ្តាល 1F 7821 ចេញពីធ្វើការយកមកទុកនៅបន្ទប់ជួល ( កើតហេតុ ) ហើយបានឡើងទៅសម្រាកនៅបន្ទប់ទី១ បាត់ទៅ ។ ស្រាប់តែមានជនសង្ស័យចំនួន ០២ នាក់ ០១ ឈ្មោះ ឌុំ មករា ០២ ឈ្មោះ ភឿក បានដើរមកធ្វើសកម្មភាពលួចយកម៉ូតូចំនួន ០២ គ្រឿងខាងលើជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះទី០១ ឈ្មោះ ជា សុភ័ក្រ បានចុះមកពីប​ន្ទប់ឃើញទាន់និងបានស្រែកឆោ ឡោ ប៉ុន្តែជនសង្ស័យទាំង ០២ បានបន្ថែមល្បឿ​នជិះគេចខ្លួនបាត់ រហូតដល់ថ្ងៃ វេលាម៉ោង ៩ម៉០០ព្រឹកថ្ងៃខែឆ្នាំ ដដែល ទើបជនរងគ្រោះទាំង ០២ បានមកដាក់ពាក្យបណ្តឹងក្រោយពីទទួលពាក្យបណ្តឹងកម្លាំងប៉ុស្តិ័នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានចុះដល់កន្លែងកើតហេតុ ដើម្បីឆែកមើលកាម៉េរ៉ាសុវត្ថិភាព ក៏កំណត់មុខសញ្ញាជនសង្ស័យបាន លុះដល់វេលាម៉ោង ១៩ម៉០០នាទី កម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ កំពុងល្បាត ស្រាប់តែឃើញ ជនសង្ស័យម្នាក់ ឈ្មោះ ឌុំ រតនា កំពុងអង្គុយលើម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ ២០០៨ ឡើង ២០១៤ គ្មានស្លាកលេខនិងស្លាកលេខ០១បន្ទះ ភ្នំពេញ 1BP 6268 ក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍ដើ​ម្បីធ្វើការសាកសួរ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ ឈ្មោះ ឌុំ រតនា​បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះភឿក
( គេចខ្លួន )ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ ០២ គ្រឿងរបស់ជនរងគ្រោះទាំង ០២ នាក់ប្រាកដមែន ចំណែកឈ្មោះភឿកបានជិះម៉ូតូ ០១ គ្រឿងម៉ាក សង់ពណ៌ខ្មៅ សេរីឆ្នាំ ២០១២ យកទៅលក់មិនឃើញត្រឡប់មកវិញ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ័នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់