រតនគិរីៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកអូរជុំ សហការជាមួយកម្លាំងការិយាល័យជំនាញខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ ភក្តី ព្រះរាជអាជ្ញា រងអមសាលាដំដូងខេត្ត ។
បានចុះបង្ក្រាបជាក់ស្តែងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ដែលស្ថិតភូមិថារ៉ងជង ឃុំ អូរជុំស្រុកអូរជុំខេត្តរតនគិរី (តាមការរាយការណ៍ពីប្រជាពលរដ្ឋល្អ) និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ រួមទាំងរកឃើញម្សៅក្រោមពណ៌សថ្លា មេតំហ្វេតាមីនអាយ (ICE) ចំនួន ០៨ថង់តូចធំ ជាមួយនឹងថង់សម្រាប់ ច្រកថ្នាំញៀន ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន ។
ឈ្មោះជនសង្ស័យដែលបានឃាត់ខ្លួនមានដូចខាងក្រោម៖ ១-ឈ្មោះ សុខ វិន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិថារ៉ងជង ឃុំអូរជុំស្រុកអូរជុំ ខេត្តរតនគិរី ។ ២-ឈ្មោះ ព្រឿង ស្រីរត្ន័ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំខេត្តរតនគិរី។ ៣.ឈ្មោះ សូ សុភ័ត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំបច្ចុប្បន្នស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងកំពុងរក្សាទុក និងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត តាមនីតិវិធី ៕
មតិយោបល់