ដីកាបង្គាប់ឲ្យចាប់ខ្លួននារីស្រស់ស្អាតម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបងៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ អនុវត្តតាមយោប់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំង ក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៥៥គព ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់លោក គឺ ទីម៉ង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួន និងឃាត់ខ្លួនជន ត្រូវចោទឈ្មោះ ណង សុម៉ាវត្តី ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិសាលា បាឡាត់ ឃុំនរា ស្រុកសងែ្ក ខេត្តបាត់ដំបងពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ក្រុម៣២ ភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។

ជនត្រូវចោទ បច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង តាមនីតិវិធី ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *