កំពង់ឆ្នាំងៈ ថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង១៦ នាទីព្រឹក មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នង ទំហំ ១២×០៥ម៉ែត្រ ដែលស្ថិតនៅភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ូ ចាន់នឿន ភេទប្រុស អាយុ ៧០ ឆ្នាំ នឹងប្រពន្ធមានឈ្មោះ សួន សំអូន ។ ករណីខាងលើនេះបណ្តាលឲ្យកូនចំនួន០២នាក់ បានស្លាប់រួមមាន៖ ១.ឈ្មោះ នឿន ចិត្រា ភេទប្រុស អាយុ ១០ ឆ្នាំ ។ ២. ឈ្មោះ នឿន ចាន្ថា ភេទស្រី អាយុ ០៧ ឆ្នាំ និងសំភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។ មូលហេតុ៖ បណ្តាល មកពីឆ្លងចរន្តអគ្គិសនី ពេលឪពុកម្តាយចេញទៅធ្វើការបាត់ និងតាយាយមិននៅផ្ទះ ៕
មតិយោបល់