ព័ត៌មានជាតិ

RAV4 គេចឡានខាងមុខ ចូលកៀរជាមួយរថយន្តធុនធំ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្ត២គ្រឿងបើកកៀរគ្នាបណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្ត RAV4 មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AT-4124 បើកបរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើត ដោយមានរថយន្តចតនៅផ្នែកខាងមុខ ទើបរេចង្កូតឡើងឆ្វេង ស្របពេលនោះមានរថយន្តហ៊ីយ៉ានើដាយធុនធំ ពាក់ផ្លាកលេខ កំពង់ចាម 3A-3570 បើកបរស្របទិសមកពីក្រោយ បណ្តាលឲ្យកៀរ រងការខូចខាតទាំងសងខាង យ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការបាញ់គំនូសចំណាំ រួចយកដាក់អែបខាង ដើម្បីដោះស្រាយគ្នា ៕

មតិយោបល់