ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីអំពើប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ)

ភ្នំពេញៈ នៅចំណុចបណ្តោយផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២និង០០នាទីរំលងអាធ្រាត្រ ។

ជនសង្ស័យ៖
១-ឈ្មោះ ជា សម្ផស្ស ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)
២-ឈ្មោះ សំរិទ្ធ ភារុណ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

វត្ថុតាងចាប់យក៖ រទេះរុញ (សម្រាប់រើសអេតចាយ) ចំនួន ០១, ដែកចុងស្រួចចំនួន ០២ ដើម, សោទីបលេខ៨ចំនួន ០១ ដើម, សោតាន់លេខ១០ចំនួន ០១ ដើម, ទុលឡឺវីសចំនួន ០២ ដើម, ដង្កាប់ដងពណ៌លឿងលាយក្រហមចំនួន ០១ ដើម, កន្ត្រៃកាត់ស័ង្កសីដងពណ៌ទឹកក្រូចចំនួន ០១ ដើម, កន្ត្រៃកាត់ដែកដងពណ៌ខៀវចំនួន ០១ដើម និងពូថៅដងឈើចំនួន ០១ ដើម (របស់ជនសង្ស័យឈ្មោះ ជា សម្ផស្ស) ។

ដំណើររឿង៖ កាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ២និង០០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលជិះល្បាតមកដល់ត្រង់ចំណុចបណ្តោយផ្លូវ លំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែឃើញជនសង្ស័យចំនួន ០២ នាក់ ឈ្មោះ ជា សម្ផស្ស ភេទ ប្រុស អាយុ ៣១ ឆ្នាំ និងឈ្មោះ សំរិទ្ធ ភារុណ ភេទ ប្រុស អាយុ ៣១ ឆ្នាំ បានដើររុញរទេះ ០១ គ្រឿង (សម្រាប់រើសអេតចាយ) ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានឃាត់ពួកគេឲ្យឈប់ ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញមានឧបករណ៍ សម្រាប់កាច់សោកម៉ូតូ និងសម្រាប់ធ្វើសកម្មភាពលួចមួយចំនួនដូចជា : ដែកចុងស្រួចចំនួន ០២ ដើម, សោរទីបលេខ៨ចំនួន ០១ ដើម, សោរតាន់លេខ១០ចំនួន ០១ ដើម, ទុលឡឺវីសចំនួន ០២ ដើម, ដង្កាប់ដងពណ៌លឿងលាយក្រហមចំនួន ០១ ដើម, កន្ត្រៃកាត់ស័ង្កសីដងពណ៌ទឹកក្រូចចំនួន ០១ ដើម, កន្ត្រៃកាត់ដែកដងពណ៌ខៀវចំនួន ០១ដើម និងពូថៅដងឈើចំនួន ០១ ដើម ដែលជនសង្ស័យឈ្មោះ ជា សម្ផស្ស បានលាក់ទុកនៅក្នុងរទះរុញរបស់គេ ឃើញដូចនោះកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២ នាក់ខាងលើ យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង ០២ នាក់ខាងលើរួច ក៏បានឆ្លើយសារភាពថា ពួកគេពិតជាបានដើររុញរទេះ (សម្រាប់រើសអេតចាយ) រកលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ពិតប្រាកដមែន ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ០២ នាក់ខាងលើ សមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងដូចជា៖ រទេះរុញ (សម្រាប់រើសអេតចាយ) ចំនួន ០១, ដែកចុងស្រួចចំនួន ០២ ដើម, សោទីបលេខ៨ចំនួន ០១ ដើម, សោរតាន់លេខ១០ចំនួន ០១ ដើម, ទុលឡឺវីសចំនួន ០២ ដើម, ដង្កាប់ដងពណ៌លឿងលាយក្រហមចំនួន ០១ ដើម, កន្ត្រៃកាត់ស័ង្កសីដងពណ៌ទឹកក្រូចចំនួន ០១ ដើម, កន្ត្រៃកាត់ដែកដងពណ៌ខៀវចំនួន ០១ដើម និងពូថៅដងឈើចំនួន ០១ ដើម (របស់ជនសង្ស័យឈ្មោះ ជា សម្ផស្ស) ។

បច្ចុប្បន្នជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ជា សម្ផស្ស ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ សំរិទ្ធ ភារុណ ភេទប្រុស អាយុ ៣១ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់