ភ្នំពេញៈ សេចក្ដីជូនដំណឹងពីអគ្គិសនីកម្ពុជា ប្រចាំខេត្តតាកែវ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អគ្គិសនីតាកែវ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅភូមិ២ និងផ្នែកខ្លះនៃភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រយៈពេល១ព្រឹក ចាប់ពីម៉ោង៨៖៣០នាទី រហូតដល់ម៉ោង១២៖៣០នាទី ថ្ងៃត្រង់។ ការផ្ដាច់ចរន្តអគ្គិសនីនេះ ត្រូវបានអគ្គិសនីតាកែវ បញ្ជាក់ថា ត្រូវការប្ដូរត្រង់ស្វូរ១គ្រឿង ដោយសារលើសបន្ទុក នៅតំបន់ P005 ដែលមានទីតាំងនៅភូមិ២៕

មតិយោបល់