ភ្នំពេញៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃចន្ទ ៨កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១
សាខា ក.ប.ប. រាជធានី ភំ្នពេញ បានចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូ បានចំនួន ៨ទីតាំងក្នុងនោះ ៨ស្ថានីយ/ដេប៉ូ ដាក់លក់ក្នុងតម្លៃត្រឹមត្រូវស្របតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ ដោយឡែក តាមរយៈការចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្តែង នៅទីតាំងស្ថានីយ/ដេប៉ូ ចំនួន៩ ទីតាំង ក្នុងនោះ២ស្ថានីយ/ដេប៉ូ ត្រូវបានរកឃើញភាពមិនអនុលោម ដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
ព័ត៌មានជាតិ
មតិយោបល់