ព័ត៌មានជាតិ

នៅក្មេងសោះ! លក់ថ្នាំញៀនឆ្លងខេត្ត ព្រះសីហនុមកកំពត..

​កំពត: កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានក្រុងកំពត នៅថ្ងៃពុធ ០២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ វេលាម៉ោង ១និង៣០នាទីរសៀល បានចុះបង្ក្រាបករណីចែកចាយថ្នាំញៀន នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១.ឈ្មោះ តង ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ និងទី២.ឈ្មោះ ប៉ូ ស្រីនា ភេទស្រី អាយុ ២២ ឆ្នាំ អ្នកទាំង២ នៅភូមិព្រែកប្រស់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងដកហូតថ្នាំញៀនបានចំនួន២កញ្ចប់តូច។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់