ព័ត៌មានជាតិ

មុខសញ្ញាលួចម៉ូតូចំនួន ៤នាក់ និងម៉ូតូ ១គ្រឿង ត្រូវបានឃាត់ខ្លួននិងដកហូតអនុវត្តតាមផ្លូវច្បាប់

បាត់ដំបង: កាលពីថ្ងៃទី១៥និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួច (យកម៉ូតូ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៤នាក់ មកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរស្រាវជ្រាវ។
១-ឈ្មោះ សេង វីឡៃ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ចេង វី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
៣-ឈ្មោះ ជុន សុភា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៤-ឈ្មោះ សឿន ស៊ីថេត ហៅវែង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សូមជម្រាបជូនថាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទី នៅចំណុចក្រុមទី០៣ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានរួមគ្នាធ្វើសកម្មភាពលួចយកម៉ូតូម៉ាក HONDACLICK ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AC-6990 ដែលជារបស់ជនរងគ្រោះឈ្មោះ រឹម ចាន់ថន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវស៊ើបអង្កេតសមត្ថកិច្ច កំណត់មុខសញ្ញាបានរហូតឈានដល់ការឃាត់ខ្លួនតែម្តង។

វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាក HONDACLICK ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ លេខតួ-ម៉ាស៊ីន8028462 គ្មានស្លាកលេខ (ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្នការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី-ច្បាប់ រីឯវត្ថុតាងម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់