កំពង់ធំៈ ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទី មានករណីមនុស្សស្លាប់ ដោយសារការធ្វើអត្តឃាតចងក០១លើក ស្ថិតនៅចំណុចភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សពជនរងគ្រោះឈ្មោះ កែវ ហម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។
ក្រោយពីដឹងព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព ។
យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារការធ្វើអត្តឃាត(ចង ក) មិនមានការពាក់ព័ន្ធ និងបទល្មើស ព្រហ្មទណ្ឌឡើយ ។ មូលហេតុ៖ (មានវិបត្តិផ្លូវចិត្តនិងជាមនុស្សញៀនស្រា) ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបាន ប្រគល់ជូន ឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់