ភ្នំពេញៈ រថយន្តឃ្លុបដឹកឥវ៉ាន់មួយគ្រឿង សង្ស័យដាច់ហ្វ្រាំងបើកគេចពីរថយន្ត និងម៉ូតូឈប់ចាំស្តុកបួងចង្កូតចូលស្ថានីយ៍ប្រេងឥន្ទនៈ បុកជញ្ជាំងកញ្ចក់ម៉ាតរងការខូចខាត១ផ្ទាំងសំណាងល្អនៅក្នុងហេតុការណ៍នោះ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែង
យីហោ L H R ក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ជាប្រភេទ ឃ្លុកដឹកឥវ៉ាន់ ពណ៌លឿងលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ3B-9628 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ្ណនៅឡើយ។
តាមព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនខណៈពេលមកដល់ចំណុចកើតហេតុបានបួងចង្កូតមកខាងស្តាំដៃគេចពីរថយន្តនិងម៉ូតូដែលកំពុងឈប់ចាំ ស្តុបក៏ ជ្រុលចូលក្នុងស្ថានីយប្រេងឥន្ធនៈទៅបុកផ្ទាំងកញ្ចាក់ជញ្ជាំងម៉ាតបែកកញ្ចក់ជញ្ជាំង១ផ្ទាំងរថយន្តទៅមុខលែងរួចតែសំណាងល្អនៅក្នុងហេតុការណ៍នោះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសឡើយ។
ក្រោយកើតហេតុគេឃើញសមត្ថកិជំនាញមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងនិងអោយភាគីម្ចាស់រថយន្តនឹងភាគីម្ចាស់ស្ថានីយប្រេងឥន្ធនៈធ្វើការសម្របសម្រួលគ្នាដោយភាគីម្ចាស់រថយន្តចេញថ្លៃជួសជុលនៃការខូចខាតដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់