បាត់ដំបងៈ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១វេលាម៉ោង ៥និង២០នាទី នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួល លើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យកា អមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការបង្រ្កាបករណីគ្រឿងញៀនមួយករណីដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់គឺ៖
១-ឈ្មោះ ស៊ឹម ចាន់ធី ហៅលី ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះពិន រ័ត្នធានី ហៅធំ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិដំណាក់ហ្លួងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ចាន់ សៅ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានគឺ៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួ ន ០៥កញ្ចប់ សង័្សយជាគ្រឿង ញៀនប្រភេទមេតំ ហ្វេតាមីន ម៉ាទឹក កកICE មិនទាន់ថ្លឹងទម្ងន់។
-ទូរស័ព្ទដៃចំនួន ៣គ្រឿង
– ម៉ូតូចំនួន ០១គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរ បាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់៕
មតិយោបល់