ករណីបញ្ឆេះម៉ាស៊ីនភ្លើងក្នុងបន្ទប់ បណ្ដាលឲ្យខ្វះអ៊ុកស៊ីសែនថប់ដង្ហើម ស្លាប់មនុស្ស ២នាក់

ភ្នំពេញៈ នៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ករណី (ដេកស្លាប់ដោយសារថប់ដង្ហើម)
ចំណុចផ្ទះគ្មានលេខ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
១.សពឈ្មោះ ង៉ែត ឧត្តម ប្រុស ៣២ឆ្នាំ ជាងឡាន ស្នាក់នៅកន្លែងកើតហេតុ
២.សពឈ្មោះ នួន ង៉ែត ប្រុស ១៧ឆ្នាំ ជាងឡាន ស្នាក់នៅកន្លែងកើតហេតុ។

នៅម៉ោង ១និង០០នាទី ក្រុមគ្រូពេទ្យបានចុះមកពិនិត្យរកមេរោគកូវីដ១៩ លទ្ធផល អវិជ្ជមាន។

ក្រោយធ្វើការពិនិត្យរបស់ក្រុមជំនាញកោសល្យវិច័យ និងគ្រូពេទ្យបានសន្និដ្ឋានថា សពស្លាប់ដោយសារថប់ដង្ហើម (ខ្វះអ៊ុកស៊ីសែន បណ្ដាលមក ពីបញ្ឆេះម៉ាស៊ីនភ្លើងក្នុងបន្ទប់)។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *