ព័ត៌មានជាតិ

FUSO ជែងមិនមើលឧបសគ្គ ពន្លះSamyung របួសធ្ងន់ស្រាល៦នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល៦នាក់។

កើតហេតុថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទី ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ភូមិ ឃុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បង្កឡើងដោយរថយន្ដម៉ាក FUSO សណ្ដោងរម៉ក ពណ៌ខៀវ ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3A-7790 បើកបរដោយឈ្មោះ លាត លួត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ ជីក ឃុំ ជីក ស្រុកកំចាយមារ ខេត្តព្រៃវែង ។ បើកបរនៅក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងរថយន្ដ១គ្រឿងមិនស្គាល់ម៉ាកបានបុកជាមួយរថយន្ដ១គ្រឿងម៉ាក Samyung ពណ៌លឿង ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 2T-5721 បើកបរដោយឈ្មោះ សុខ រីន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ ជើងវត្ត ឃុំគងជយ័ ស្រុក អូរាំងឪ ខេត្ត ត្បូងឃុំ។ បើកបរនៅក្នុងទិសដៅពីលិចទៅកើត រួមដំណើរ(១០នាក់មិនស្គាល់អត្តសញ្ញាណ)

ករណីនេះបណ្ដាលឲ្យរងរបួស៦នាក់ (ធ្ងន់៤នាក់ស្រីនិងរងរបួសស្រាល២នាក់ប្រុស) មូលហេតុអ្នកបើកបររថយន្តបង្កបើកវ៉ាជែងខ្វះការប្រុងប្រយត្ន័ ។

ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅភ្នំពេញ អ្នកបើកបរបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការនគរបាលស្រុក វត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការដកហូតយកមករក្សារទុកនៅអធិការនគរបាលស្រុក៕

មតិយោបល់