សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹកព្រែក ត្រូវពលរដ្ឋប្រទះឃើញ

កោះកុងៈ ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃ២០ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ១០និង ២០ នាទីព្រឹក កម្លាំងអធិការនគរបាលក្រុងខេមរភូមិន្ទ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានសាកសពអណ្ដែតទឹកក្នុងព្រែកកោះប៉ោ ពេលនោះកម្លាំងបានទៅដល់ភ្លាមៗ ហើយបានរកឃើញសាកសពរួចទាញយកដាក់នៅលើគោកកំពង់ទឹក មុខផ្ទះលោក ប៊ុន លើត ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ហើយបានបើកការពិនិត្យស៊ើបអង្កេតតាមនីតិវិធី។

ក្រោយការពិនិត្យស៊ើបអង្កេតសាកសព ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានធ្លាក់ទឹកស្លាប់ហើយអណ្ដែតទឹកប៉ះវត្ថុរឹងធ្វើឲ្យរលាត់លើខ្លួនមួយចំនួន។
ក្រោយពីបានពិនិត្យសាកសពរួចកម្លាំងសមត្ថកិច្ច បានបញ្ជូនសាកសពទៅវត្តជោតញ្ញាណធ្វើតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *