(ស៊ែប៊ី)៖ មនុស្សម្នាទូទៅ នៅលើពិភពលោកនេះ ត្រូវទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ជាពិសេសជំងឺនេះ គឺមានហានិភ័យនៃការឆ្លង នៅពេលទៅកន្លែងជួបជុំ មានមនុស្សច្រើន។ តែយ៉ាងណា ងាកមកមនុស្សវ័យចំណាស់ម្នាក់ឈ្មោះថា panta Petrovic បច្ចុប្បន្នមានវ័យ៧០ឆ្នាំ រូបនេះ បានចាកចេញពីផ្ទះ និងទៅរស់នៅតែឯងក្នុងរូងភ្នំពេញជាង២០ឆ្នាំមកហើយ ដោយលោកមិនមានការជួបជុំជាមួយមនុស្សដទៃឡើយ ប៉ុន្តែលោកនៅតែប្រញាប់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីដឹងពីហានិភ័យនៃជំងឺនេះបានខ្លះៗ។
ជាការពិត លោក Panta Petrovic បានទៅលេងស្រុកកំណើតរបស់ខ្លួននៅទីក្រុង Pirot ភាគខាងត្បូងប្រទេសស៊ែប៊ី កាលពីឆ្នាំមុន និងបានដឹងថា ជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងឥតឈប់ឈរ ដែលជាហេតុធ្វើឲ្យគាត់ គិតថាធ្វើយ៉ាងណាក៏ដោយត្រូវតែចាក់វ៉ាក់សាំងការពារឲ្យបានគ្រប់ចំនួនកំណត់ឆាប់រហ័សបំផុត។
ចំពោះជីវភាពរបស់គាត់សព្វថ្ងៃវិញ គឺរស់នៅដោយពឹងផ្នែកលើការចិញ្ចឹមសត្វប៉ុន្មានក្បាល ស្ទូចត្រីតាមបឹង បរិភោគផ្សិត និងស្វែងរកអាហារតាមធុងសំរាមជាដើម។ ហើយមូលហេតុដែលជំរុញឲ្យគាត់ចាកចេញពីទីក្រុង មករស់នៅដាច់តែឯង គឺដោយសារគាត់គិតឃើញថា រស់នៅក្នុងទីក្រុងមិនមានសេរីភាពឡើយ ដែលតែងតែមានការឈ្លោះប្រកែកជាមួយប្រពន្ធ អ្នកជិតខាង ឬប៉ូលិស។ ម៉្យាងវិញទៀត រស់នៅក្នុងរូងភ្នំបែបនេះ ស្ងប់ស្ងាត់ល្អ និងមានការរំខានពីនរណាម្នាក់ទេ។
គួរជម្រាបថា មុនពេលផ្លាស់មករស់នៅក្នុងរូងភ្នំ គាត់ធ្លាប់ធ្វើការជាវិស្វករមេកានិច និងបានបរិច្ចាគប្រាក់ដែលគាត់មាន ប្រគល់ទៅឲ្យមូលនិធិមួយ ដើម្បីសាងសង់ស្ពានតូចៗចំនួន៣នៅក្នុងទីក្រុង។ជាចុងក្រោយ គាត់ក៏បានអំពាវនាវឲ្យប្រជាជនទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នាផងដែរ៕
ប្រភព៖ Ladbible
មតិយោបល់