ព័ត៌មានជាតិ

មុខសញ្ញាគ្រឿងញៀនចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកកំរៀង

បាត់ដំបង: នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទីនៅចំណុចក្រុមទី១៤ភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់លោក កុយ ហៀង ស្នងការរងផែន ការងារប្រឆាំងគ្រឿង លោកវរ សេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកម្រៀង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណីក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់គឺ៖
១-ឈ្មោះនួន សម្ភស្ស ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។
២-ឈ្មោះនី គីរី ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន ៣ថង់ សង្ស័យ ជាគ្រឿងញៀនប្រភេទមេតំហ្វេតា មីនម៉ាទឹកកកICE មិនទាន់ថ្លឹងទម្ងន់។
-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ក្រហមមានត្រាអក្សរបរទេស WY នៅចំហៀងនៃគ្រាប់ថ្នាំនីមួយៗចំនួន០៧គ្រាប់សង័្សយជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ាមិនទាន់ថ្លឹងទម្ងន់ ។

ពេលនេះជនសង្ស័យទាំង០២នាក់ នគរបាលស្រុកបានរៀបចំ បញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់