ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យសម្ភារៈរងការខូចខាត

កំពង់ធំ: នៅថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទីយប់ ស្ថិតនៅចំណុចភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន០១លើក បណ្តាលឲ្យសម្ភារ:រងការខូចខាត ។

ម្ចាស់ឈ្មោះ សៃ វ៉ាន់ ភេទប្រុស អាយុ ៤៨ឆ្នាំ ប្រពន្ធឈ្មោះ អឹម យេន អាយុ៤៧ឆ្នាំ ។

ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៨មx១៦ម ប្រក់ក្បឿង។

ខូចខាត:-ឆេះផ្ទះមួយខ្នងទំហំ០៨មx១៦ម, -ឯកសារប្លង់ដី សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-គ្រែចំនួន០៦គ្រឿង,-ទូចំនួន០១គ្រឿង,-សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន។

មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលសន្ទុក បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ស្មើ១២ម៉ែត្រគុប ។ កម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ីវ សុវណ្ណា អធិការរងសណ្តាប់ធ្នាប់៕

មតិយោបល់