ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសម្នាក់ចុះមុជទឹក បណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិត

កំពង់ធំៈ ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៣០នាទី ស្ថិតនៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីមនុស្សលង់ទឹកម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ។

សពជនរងគ្រោះឈ្មោះ អុល សៀវស៊ីង ភេទប្រុស អាយុ០៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

មូលហេតុ៖ មានជំងឺសរសៃប្រសាទចុះមុជទឹកស្រះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសព បន្ទាប់ពីពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់ទៅឲ្យក្រុមគ្រួសារ យកសពរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់