ព័ត៌មានជាតិ

លោក Ismail Sabri Yaakob ស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៩ របស់ម៉ាឡេស៊ី

(គូឡាឡាំពួ)៖ លោក Ismail Sabri Yaakob បានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៩ របស់ប្រទេសម៉ាឡេស៊ីហើយ នៅថ្ងៃសៅរ៍ ទី២១ ខែសីហានេះ។

ការស្បថចូលកាន់តំណែងរបស់លោក អ៊ីស្មាអែល ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះមហាក្សត្រម៉ាឡេស៊ីបានសម្រេចព្រះទ័យតែងតាំងរូបលោកជានាយករដ្ឋមន្ត្រីថ្មី ដើម្បីបិទបញ្ចប់ជម្លោះនយោបាយដ៏រុំារ៉ៃ ដែលប្រទេសអាស៊ានមួយនេះបានជួបប្រទះ។

ការតែងតាំងលោក Ismail Sabri បានកើតឡើងមិនដល់មួយសប្តាហ៍ឡើយ ក្រោយនាយករដ្ឋមន្ត្រីមុនគឺលោក Muhyiddin Yassin និងគណៈរដ្ឋមន្ត្រីរបស់លោកទាំងមូល បានសម្រេចចិត្តលាលែងចេញពីតំណែង កាលពីថ្ងៃចន្ទ ទី១៦ ខែសីហា។ លោក Muhyiddin Yassin ដែលបានកាន់តំណែង នាយករដ្ឋមន្ត្រីតែ ១៧ខែនោះ បានទទួលរងសម្ពាធយ៉ាងខ្លាំង ជុំវិញការចោទប្រកាន់ថា លោកបានដោះស្រាយវិបត្តិសេដ្ឋកិច្ច និង COVID-19។

លោក Ismail Sabri អាយុ ៦១ឆ្នាំ ក៏ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី នៅក្នុងជួររដ្ឋាភិបាលមុនផងដែរ៕

ប្រភព៖​ Reuters

មតិយោបល់