ព័ត៌មានជាតិ

ករណីគ្រោះថ្នាកចរាចណ៍របួសធ្ងន់ស្រាលជាច្រើននាក់នៅខេត្តកណ្តាល

កណ្តាល: នៅ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៦នឹង១៥នាទីមានម៉ូតូ ០១គ្រឿង ម៉ាកYAMAHASIRIUS ពណ៌ខ្មៅ គ្មានស្លាកលេខជិះគ្នា០២នាក់បើកបរដោយឈ្មោះ ផា ចាន់ ភេទប្រុស អាយុ ១៨ឆ្នាំ
ឈ្មោះម៉ា ដាណែត ភេទប្រុស អាយុ២៤ ឆ្នាំ(ជិះពីក្រោយ)
មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
មានទិសដៅ អ្នកលឿងភ្នំពេញ ពេលបើកមកដល់កន្លែងកើតហេតុបានគេចសត្វគោដែលកំពុងឆ្លងថ្នល់ពីលិចទៅកើតក៏ទៅបុកម៉ូតូ០១គ្រឿងម៉ាក់HONDA DREAM C125 សេរី២០២១ ពណ៌ខ្មៅពាក់ ស្លាកលេខ កណ្តាល1AK 5914 ជិះគ្នា០២នាក់បើកបរដោយឈ្មោះ កូយ ប៉ាង ភេទស្រី អាយុ៦៣ឆ្នាំ
ឈ្មោះ លី ចៅមាន ភេទស្រី អាយុ១៧ឆ្នាំ(ជិះពីក្រោយ)មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
ស្របពេលដែលកំពុងឆ្លងថ្នល់ដូចគ្នា(ពីកើតទៅលិច)បណ្តាលឲ្យរបួសធ្ងន់ស្រាល០៤នាក់ភេទស្រី០២នាក់ ។
ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជួនទៅមន្ទីពេទ្យក្រុងភ្នំពេញ ។
ចំណែកម៉ូតូ០២គ្រឿងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែកយកមករក្សាទុករងចាំជំនាញនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយចុះធ្វើការវាស់វែងនឹងយកទៅរក្សាទុកជាភស្តុតាង តាមនិតិវិធី៕

 

មតិយោបល់