ព័ត៌មានជាតិ

នគរបាលស្រុកគាស់ក្រឡបង្រ្កាបល្បែងស៊ីសងអប់រំណែនាំអ្នកប្រព្រឹត្ត៤នាក់

បាត់ដំបង: នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២១ នេះអនុវត្តតាម យោបល់ណែនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបា ល ខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកប៉ាង ហៀង អធិ ការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានភូមិរ៉ា ឃុំធិបតី បានចំនួ ន ០១ករណី ឃាត់អ្នកប្រព្រឹត្តចំនួន០៤នាក់ ស្រី ធ្វេីកិច្ចសន្យាអប់រំណែ នាំឱ្យពួកគាត់ បញ្ឈប់ សក ម្ម ភាពល្មេីស នេះជាបន្តទៀត។

ក្នុងកិច្ចសន្យាអប់រំណែនាំ ដែលសមត្ថកិច្ចបានធ្វេីចំពោះពួកគាត់កុំឱ្យប្រព្រឹត្តសកម្មភាពល្មេីស បន្តទៀតនេះ សមត្ថកិច្ចបានពន្យល់ណែនាំឱ្យគាត់បានយល់អំពីបញ្ហាប្រឈមនៃករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលក្នុងនោះមានចំណែកជាច្រេីនករណីដែលបណ្តាលមក ពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសង នេះផងដែរ៕

 

មតិយោបល់